មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ«អម្រឹត»ម្នាក់ត្រូវ
បាន ម្ចាស់ផ្ទះជាមនុស្សវិកលចរិត អារ.ក
សម្លាប់យ៉ាងសាហាវ
ហើយនៅពេលនេះជនល្មើសកំពុងឡើងលើដំបូងផ្ទះ
ដោយស្ថិតក្រោមការឡោមព័ទ្ធ
របស់សមត្ថកិច្ចជាច្រើននាក់។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៥០
នាទីរសៀល ថ្ងៃទី១០
ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិប្រមូល ឃុំត្រមែង
ស្រុកឈូក ខេត្តកំពត។
ជនរងគ្រោះ ជាមន្ត្រីឥណទាននោះ មានឈ្មោះជីន បូរិន
អាយុប្រហែល២៦ឆ្នាំ មានទីលំនៅភូមិត្នោតរលើង
ឃុំវត្តអង្គខាងជើង
ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនល្មើសមានឈ្មោះប្រុក វិត
អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ
ជនរងគ្រោះបានចុះតាមផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យដាក់ ប្រាក់សន្សំ
លុះចូលផ្ទះខាងលើចំម្ចាស់ផ្ទះជាមនុស្សវិកលចរិតនោះ
ក៏អារ.កសម្លាប់ជនរងគ្រោះចោលតែម្ដង។
សេចក្ដីរាយការណ៍បន្តថា ក្រោយពេលកើតហេតុ
សមត្ថកិច្ចជាច្រើននាក់បានចុះទៅព័ទ្ធជុំវិញផ្ទះកើតហេតុ
ហើយរហូតមកដល់ម៉ោង២និង១១នាទីរសៀលថ្ងៃដដែលនេះ
ជនល្មើសបានឡើងលើដំបូលផ្ទះ ដោយកាន់ កាំបិត១។
ចំណែកសមត្ថកិច្ចនៅតែបន្តឡោមព័ទ្ធជុំវិញទីនោះ
ដោយមិនទាន់ចាប់ជនល្មើសបាននៅឡើយ៕
|
No comments:
Post a Comment