Friday, May 6, 2016
ខឹង Starbucks ដាក់កាហ្វេមិនពេញកែវ ស្ត្រីម្នាក់ប្តឹងទាជំងឺចិត្ត៤,៣លានដុល្លារ
មិនត្រឹមតែក្រុមហ៊ុនរថយន្ត ឬធនាគារ ប៉ុណ្ណោះទេ ដែលរងការប្តឹងពីអតិថិជន នៅពេលនេះ ក្រុមហ៊ុនកាហ្វេដ៏ធំរបស់អាមេរិក Starbucks ក៏ត្រូវអតិថិជនរបស់ខ្លួនកើតទុកមិនសុខចិត្ត រហូតដល់ប្តឹងទៅតុលាការផងដែរ។ ស្ត្រីម្នាក់នៅរដ្ឋស៊ីកាហ្គោ សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងទៅតុលាការពីបទឆបោក ដោយសារតែគាត់សង្កេតឃើញថា កាហ្វេមិនដែលត្រូវបានដាក់ពេញកែវនោះឡើយ។
ក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី២៧ ខែមេសា ស្ត្រីដែលជាអតិថិជន បានរៀបរាបប្រាប់តុលាការថ្នាក់តំបន់អ៊ីលីណយ ថា បុគ្គលិក Starbucks ដាក់កាហ្វេតែ៤១សង់ទីលីត្រប៉ុណ្ណោះសម្រាប់កាហ្វេ Frappuccino មួយកែវ ដោយកម្រិតដែលបានផ្សព្វផ្សាយគឺ៧០សង់ទីលីត្រ។
ស្ត្រីដើមបណ្តឹងបានកត់សម្គាល់ថា បុគ្គលិកក្រុមហ៊ុនកាហ្វេរបស់អាមេរិកមួយនេះ តែងតែព្យាយាមដាក់ទឹកកកបំពេញកែវ ដើម្បីឲ្យគេយល់ច្រលំថា កាហ្វេមានបរិមាណត្រឹមត្រូវ។ ចំពោះពាក្យបណ្តឹងនេះ គាត់បានទាមទារជំងឺចិត្ត ៤,៣លានដុល្លាអាមេរិក។
យោងតាម Daily Mail ក្រុមហ៊ុន Starburcks បានអះអាងថា ពួកគេបានដឹងពីការប្តឹង ប៉ុន្តែមិនបានចាត់ទុកជារឿងធំដំនោះឡើយ។ «អតិថិជនរបស់យើងដឹងច្បាស់ហើយថា ទឹកកកជាផ្នែកដ៏សំខាន់នៅក្នុងកាហ្វេ ប៉ុន្តែបើពួកគាត់មិនពេញចិត្ត ឬឃើញការខ្វះខាតអ្វីមួយ យើងអាចធ្វើឡើងវិញបាន»។ នេះជាការបញ្ជាក់របស់ក្រុមហ៊ុនដែលមានសាខាជាង២៣០០០នៅលើពិភពលោក។
Subscribe to:
Post Comments (Atom)

No comments:
Post a Comment